681 ezgif.com resize
Swift cc time

មន្ត្រីប៉ូលិសថៃ៤នាក់ និងជនស៊ីវិលម្នាក់ ត្រូវចាប់ខ្លួន ក្រោយសមគំនិតគ្នាជំរិតទារប្រាក់ពីជនជាតិចិន នៅខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្រះកែវ៖ មន្ត្រីប៉ូលិសថៃ៤នាក់ និង ជនស៊ីវិលម្នាក់ ត្រូវបានចាប់ខ្លួនក្រោយរងការចោទប្រកាន់ថា បានសហការគ្នាចាប់ជំរិត និងជំរិតទារប្រាក់ពីជនជាតិចិន៥នាក់ ដោយប្រើលេស “អនុវត្តច្បាប់អន្តោប្រវេសន៍” នៅខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា។ហេតុការណ៍នេះ កើតឡើងនៅម៉ោងប្រហែល ២ទៀបភ្លឺ ថ្ងៃទី ១៦ ឧសភា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍ស៊ើបអង្កេត ប៉ូលិសមួយក្រុម បានស្ទាក់ចាប់ជនជាតិចិន ៥នាក់ នៅតំបន់ព្រំដែន ដោយអះអាងថា ពួកគេពាក់ព័ន្ធការចូលប្រទេសខុសច្បាប់។ ជនរងគ្រោះត្រូវបានដាក់ខ្នោះដៃ និង គំរាមកំហែង មុនពេលត្រូវបាននាំចេញពីទីតាំង។

ប៉ុន្តែ ជំនួសឱ្យការបញ្ជូនទៅស្ថានីយ៍ប៉ូលិស តាមនីតិវិធីច្បាប់ ជនរងគ្រោះទាំង៥នាក់ ត្រូវបានយកទៅឃុំខ្លួនសម្ងាត់ នៅក្នុងផ្ទះមួយគ្មានស្លាកសញ្ញា ក្នុងស្រុកវ៉ាន់សុងប៊ុន ខេត្តស្រះកែវ ហើយបានទារប្រាក់ចំនួន ១០,០០០ដុល្លារ ក្នុងម្នាក់ៗ ជាថ្នូរនឹងការដោះលែង។បន្ថែមពីនេះ ពួកគេថែមទាំងគំរាមថា បើមិនព្រមបង់ប្រាក់ អាចប្រឈមបញ្ហាធ្ងន់ធ្ងរ។ ក្រោមសម្ពាធ ជនជាតិចិន២នាក់ បានផ្ទេរប្រាក់ចំនួន ២,០០០ដុល្លារ ក្នុងម្នាក់ តាមទូរស័ព្ទដៃ សរុប ៤,០០០ដុល្លារ។

ក្នុងអំឡុងពេលត្រូវឃុំខ្លួន ជនរងគ្រោះបានលួចផ្ញើសារសុំជំនួយតាមបណ្តាញសង្គម ទៅកាន់មន្ត្រីអន្តោប្រវេសន៍ម្នាក់ នៅខេត្ត Pathum Thani។ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចថៃ បានបង្កើតក្រុមប្រតិបត្តិការរួម រួមមាននគរបាលអន្តោប្រវេសន៍ នគរបាលមូលដ្ឋាន និង កម្លាំងការពារព្រំដែន ដើម្បីចុះជួយសង្គ្រោះភ្លាមៗ។

ម៉ោងប្រហែល ៧:៣០យប់ ថ្ងៃទី ១៦ ឧសភា កម្លាំងសមត្ថកិច្ចបានឆ្មក់ចូលផ្ទះឃុំខ្លួន និង ជួយសង្គ្រោះជនជាតិចិនទាំង៥នាក់ដោយសុវត្ថិភាព។ ជនរងគ្រោះបានសម្តែងការភ័យខ្លាច និងហួសចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានថា អ្នកដែលអះអាងថាជាអ្នកអនុវត្តច្បាប់ បែរជាប្រើអំណាចដើម្បីចាប់ជំរិត និង ទារប្រាក់បែបនេះ៕

Khcct banner

អត្ថបទទាក់ទង