681 ezgif.com resize
Swift cc time

ជប៉ុន ផ្តល់ជំនួយសម្រាប់“គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម”ប្រមាណ៨លានដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ជប៉ុន នាថ្ងៃទី១៩ ឧសភា ២០២៦ បានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់ “គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម” ដែលមានទឹកប្រាក់ប្រមាណ ៨ លានដុល្លារអាម៉េរិក។

នាថ្ងៃទី១៩ ឧសភា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO ATSUSHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ នៅទីស្តីការក្រសួងការបរទេស។

ការចុះហត្ថលេខានេះ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ “គម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម” ដែលមានទឹកប្រាក់ចំនួន ១,១៨៩,០០០,០០០ យ៉េន (ប្រមាណ៨ លានដុល្លារអាម៉េរិក)៕

Khcct banner

អត្ថបទទាក់ទង