សារព័ត៌មាន The Cambodia China Times ហៅកាត់ថា ស៊ីស៊ីថាមស៍ ដែលមានផ្សាយព័ត៌មានពីរភាសា គឺភាសាខ្មែរ និងភាសាចិន នៅថ្ងៃទី១៨ ឧសភា នេះ បានទទួលបានបណ្ណសរសើរពីរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក គួន សំបូរ និពន្ធនាយក នៃសារព័ត៌មាន ស៊ីស៊ីថាមស៍ ភាសាខ្មែរ។
ស្ថាប័នសារព័ត៌មាន ស៊ីស៊ីថាមស៍ តែងតែចាត់ទុកការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តទៅតាមច្បាប់របស់សារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់ស្ថាប័នព័ត៌មានមួយនេះ ។ យើងបន្តប្តេជ្ញាខ្ពស់ក្នុងការចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ បង្ក្រាបព័ត៌មានក្លែងក្លាយ ការបំពុលព័ត៌មាននានា ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ ជាពិសេស ការពង្រឹងស្មារតីរបស់ប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន ដែលបច្ចេកវិទ្យាបានវិវត្តទៅយ៉ាងរហ័ស។