ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នៅថ្ងៃទី៥ មីនានេះ បានបញ្ជាក់ថា ករណីស្រ្តីម្នាក់ដែលវិលមុខដួលសន្លប់នៅអគារកាណាឌីយ៉ា កាលពីម្សិលមិញ មិនមែនដោយសារជំងឺ Covid-19 ដូចការចុះផ្សាយរបស់បណ្តាញសង្គមមួយចំនួននោះទេ។បើតាមលោក ម៉េត មាសភក្តី ស្ត្រីវិលមុខដួលសន្លប់ពីម្សិល ជាករណីខ្យល់គរធម្មតា ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា ស្រ្តីវិលមុខខ្យល់គរនោះមានឈ្មោះ សំ សុវណ្ណចរិយា ជាបុគ្គលិកបម្រើការងារនៅ ធនាគារកាណាឌីយ៉ា ហើយបច្ចុប្បន្នសុខភាពរបស់គាត់គឺធម្មតាឡើងវិញ បន្ទាប់ពីមានការព្យាយាម និងមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីពេទ្យកាលម៉ែត។
![](https://cdn.cc-times.com/kh.cc-times.com/media/396/large/88336087_980279875702584_5277305150719918080_n.jpg?1583390102)
![](https://cdn.cc-times.com/kh.cc-times.com/media/397/large/photo_2020-03-05_13-33-48.jpg?1583390135)
![](https://cdn.cc-times.com/kh.cc-times.com/media/398/large/photo_2020-03-05_13-33-50.jpg?1583390136)