681 ezgif.com resize
Swift cc time

ម្តាយ និងកូនតូចៗចំនួន២នាក់ បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅសមុទ្រខេត្តកែប ពេលចុះទៅនេសាទ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

កែប៖ ម្តាយ និងកូនតូចៗចំនួន២នាក់ បានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅសមុទ្រខេត្តកែប ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ១២:៥០នាទីរសៀល ពេលចេញទៅរាវងាវ ខណៈបុរសជាប្តីហែលរួចជីវិតមកដល់ច្រាំងសមុទ្រ។ ករណីនេះ កើតឡើងនៅមុខឃ្លោងព្រែកសរសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ខណៈទូកបានចេញទៅរាវង៉ាវ។

តាមសេចក្តីរាយការណ៍ ក្នុងទូកមានមនុស្សចំនួន៤នាក់ ក្នុងនោះឪពុកឈ្មោះ រស់ សាម អាយុ៤០ឆ្នាំ បានរស់រានមានជីវិត ខណៈម្តាយឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ បានបាត់ខ្លួន។

មកដល់ពេលនេះ លោក ហ៊ួរ មិថុនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប កំពុងដឹកនាំកម្លាំងចម្រុះ ដើម្បីស្វែងរកជនរងគ្រោះទាំងបីនាក់៕


Khcct banner

អត្ថបទទាក់ទង