681 ezgif.com resize
Swift cc time

ក្រសួងព័ត៌មាន ប្រកាសបើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហាន ២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី ១៨ ឧសភានេះ បានប្រកាសបើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន ២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ នៅទីតាំង វិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដោយមានការជួបជុំគ្នាជាមួយសិស្សានុសិស្សចំនួន ២៥០០ នាក់។

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា យុទ្ធនាការនេះ ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និង ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់យុវវ័យសំដៅពង្រឹងភាពធន់របស់ពួកគេក្នុងការចូលរួមបង្ការ ទប់ស្កាត់ និង លុបបំបាត់ព័ត៌មានក្លែងក្លាយ ព្រោះយុវវ័យក្នុងសម័យឌីជីថលមានការប្រឈមខ្លាំងជាមួយការប្រើប្រាស់បច្ចេកវិទ្យាដែលមិនបម្រើឱ្យផលប្រយោជន៍វិជ្ជមាន ប្រសិនបើមិនមានការអប់រំណែនាំ និង ពង្រឹងផ្នែកអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទេនោះ។

លោកបានសង្កត់ធ្ងន់ថា "យើងរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយ និងរួមគ្នាពង្រឹងការយល់ដឹងផ្នែកព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ"។


Khcct banner

អត្ថបទទាក់ទង