681 ezgif.com resize
Swift cc time

រយៈពេល៤ខែដើមឆ្នាំ២០២៦ កម្ពុជានាំចេញទំនិញទៅអាម៉េរិកច្រើនជាងគេរហូតដល់ជាង ៤,៤ ពាន់លានដុល្លារ កើនឡើងជិត ៤០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល៤ខែដើមឆ្នាំ២០២៦ ពោលគិតពីខែមករា ដល់ខែមេសា កម្ពុជាបាននាំចេញទំនិញទៅអាម៉េរិកច្រើនជាងគេ ដោយសម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ៤,៤ ពាន់លានដុល្លារ កើនឡើង ៣៩.៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ រយៈពេល៤ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ៤,៦ ពាន់លានដុល្លារ កើនឡើងជាង ៤១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជាសម្រេចការនាំចេញទៅអាម៉េរិកក្នុងទឹកប្រាក់ជាង ៤,៤ ពាន់លានដុល្លារ កើនឡើងជិត ៤០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណជាង ១៨២ លានដុល្លារ កើនឡើង ៨៦.៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕

Khcct banner

អត្ថបទទាក់ទង