Cctimesw1140xh150cm copy

សម្ដេចហ៊ុនសែន៖សមាគមសម្ព័ន្ធខ្មែរចិនជាស្ពានមេត្រីភាពក្នុងការទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងចិន

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្ដេច ហ៊ុន សែនបានចូលរួមកម្មវិធីពិសាបាយសាមគ្គីជាមួយបងប្អូនខ្មែរចិនរាប់ពាន់នាក់កាលពីឆ្នាំ២០១៩។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេច ហ៊ុន សែន នាថ្ងៃទី២២ធ្នូនេះ បានផ្ញើសារចូលរួមអបអរសាទរ ខួប៣០ឆ្នាំនៃការបង្កើតសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។ ក្នុងសារនោះ សម្ដេចបានកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សមាគមសម្ព័ន្ធខ្មែរចិន និងជឿជាក់ថាសមាគមសម្ព័ន្ធខ្មែរចិននឹងបន្តរួមសាមគ្គី រក្សានូវសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្ងៃខាងមុខទៀត។

តាមរយៈសារលិខិតអបអរសាទរ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា រយៈពេល៣០ឆ្នាំមកនេះ (ថ្ងៃទី២៦ធ្នូឆ្នាំ១៩៩០ដល់២០២០) ក្រោមការដឹកនាំរបស់អតីតប្រធានសមាគម លោក តៅ លាងស្រ៊ីន និងឧកញ៉ា ដួង ឈីវ ហើយប្រធានសមាគមបច្ចុប្បន្នគឺ អ្នកឧកញ៉ា ពុង ឃាវសែ បានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានសមាគមនិកាយទាំងប្រាំមានជាអាទិ៍៖ សមាគមនិកាយទាជីវ សមាគមនិកាយខិ សមាគមនិកាយកាតាំង សមាគមនិកាយហុកគៀន និងសមាគមនិកាយចិនហៃណាំ។ សមាគមត្រកូល សមាគមខ្មែរចិនតាមបណ្ដាខេត្ត ក្រុង ស្រុក សាលារៀនខ្មែរចិន វិហារចិន និងសមាគមពាណិជ្ជកម្មចិនផ្សេងទៀត។

បើតាមសម្តេចហ៊ុន សែន សមាគមទាំងអស់បានរួមសាមគ្គីគ្នា កសាង និងអភិវឌ្ឍសង្គមជាតិកម្ពុជា តាមរយៈការចូលរួមរក្សានូវទំនៀមទំលាប់ និងវប្បធម៌រស់នៅរបស់បងប្អូនខ្មែរចិន ការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ដោយបង្កើតសាលារៀនខ្មែរ-ចិន ការទាក់ទងធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយបរទេសជាដើម។ជាពិសេសសមាគមសម្ព័ន្ធខ្មែរចិន បានរៀបចំកម្មវិធីពិសាបាយសាមគ្គីជាមួយបងប្អូនខ្មែរចិនរាប់ពាន់នាក់ រៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដោយមានវិនិយោគិនពីបរទេសរាប់រយនាក់មកចូលរួម បានធ្វើជាស្ពានមេត្រីភាពក្នុងការទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដើម្បីផលប្រយោជន៍សម្រាប់ធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។

សម្ដេច ហ៊ុន សែន ជឿជាក់ថា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ពុង ឃាវសែ រួមជាសមាជិកសមាជិកាទាំងអស់ក្នុងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នឹងបន្តរួមសាមគ្គី និងរួមចំណែកថែរក្សាសុខសន្តិភាព ដែលជាកត្តាចាំបាច់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីកសាង និងលើកកម្ពស់ជីវភាពរស់នៅ របស់ បងប្អូនខ្មែរចិន និងប្រជាជនខ្មែរទូទាំងប្រទេស បានកាន់តែប្រសើរឡើង៕

អ្នកឧកញ៉ា ពុង ឃាវសែប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។
សមាគមសម្ព័ន្ធខ្មែរចិន បានរៀបចំកម្មវិធីពិសាបាយសាមគ្គីជាមួយបងប្អូនខ្មែរចិនរាប់ពាន់នាក់កាលពីឆ្នាំ២០១៩។
សមាគមសម្ព័ន្ធខ្មែរចិន បានរៀបចំកម្មវិធីពិសាបាយសាមគ្គីជាមួយបងប្អូនខ្មែរចិនរាប់ពាន់នាក់កាលពីឆ្នាំ២០១៩។
សមាគមសម្ព័ន្ធខ្មែរចិន បានរៀបចំកម្មវិធីពិសាបាយសាមគ្គីជាមួយបងប្អូនខ្មែរចិនរាប់ពាន់នាក់កាលពីឆ្នាំ២០១៩។
សម្តេចតេជោហ៊ុន សែនផ្តល់កិត្តិយអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននាឆ្នាំកន្លងទៅ។
សម្តេចតេជោហ៊ុន សែនផ្តល់កិត្តិយអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននាឆ្នាំកន្លងទៅ។
សម្តេចតេជោហ៊ុន សែនផ្តល់កិត្តិយអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននាឆ្នាំកន្លងទៅ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង