រតនគិរី៖ អាកាសយាន្តដ្ឋានថ្មី គ្រោងនឹងសាងសង់លើផ្ទៃដីជាង ១,៩០៥ ហិកតា នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីតភ្ជាប់ទេសចរណ៍ខេត្តភូមិភាគឦសាន និង ការដោះដូរពាណិជ្ជកម្មក្នុង និងក្រៅស្រុក។ គម្រោងថ្មីនេះ បន្ទាប់ពី លោក តឹក សាលី រដ្ឋលេខាធិការអាកាសចរណ៍សុីវិល និងលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត បានចុះពិនិត្យទីតាំងជាក់ស្ដែង នៅថ្ងៃទី៨ ខែឧសភានេះ។
ព្រលានយន្តហោះថ្មីនេះ មានទីតាំងនៅស្រុកលំផាត់ ខេត្តរតនគិរី ។ គម្រោងនេះ គ្រោងនឹងសាងសង់លើផ្ទៃដីជាង ១,៩០៥ ហិកតា ដើម្បីតភ្ជាប់ទេសចរណ៍ខេត្តភូមិភាគឦសាន និង ការដោះដូរពាណិជ្ជកម្មក្នុង និងក្រៅស្រុក។
ក្រោយបញ្ចប់ការសាងសង់ព្រលានយន្តហោះថ្មី មន្ត្រីជំនាញរំពឹងថា ខេត្តភូមិឦសានមួយនេះ នឹងអាចកើនចំនួនភ្ងៀវទេសចរ និងវិនិយោគិន ដែលកន្លងមក កត្តារយៈចម្ងាយធ្វើឱ្យភ្ងៀវទេសចរ និងអ្នកវិនិយោគ ពុំសូវចាប់អារម្មណ៍នឹងខេត្តនេះទេ៕