681 ezgif.com resize
Swift cc time

អយ្យការសាលាដំបូងខេត្តបាត់ដំបង សម្រេចចោទប្រកាន់«អាឡែន»និង«បក្ខពួក»ទៅស៊ើបសួរ លើសំណុំរឿងលួចនាំចូល«ទុរេន»គេចពន្ធ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បាត់ដំបង៖ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីលួចនាំចូលទំនិញគេចពន្ធ(ផ្លែទុរេន) ដោយឈ្មោះ អឿន សាក់ឡែន តាមរយៈការបញ្ជាទិញពីឈ្មោះ ព្រំ សុខណយ ហៅយ៉ាដា ដែលបានកម្មង់ទិញចំនួន៣លើក ដោយលើកទី១នៅថ្ងៃទី១៧ លើកទី២នៅថ្ងៃទី១៩ និងលើកទី៣នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ រាល់ទំនិញដែលនាំចូលទាំង៣លើក គឺមានការលាក់បំបាំង មិនមានការអនុញ្ញាត និងមិនបានបង់ពន្ធគយនោះឡើយ។

ក្រោយមកនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ អឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ យកមកសាកសួរបំភ្លឺ។

ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្ដុតាងនានាក្នុងសំណុំរឿងតំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ(គេចខ្លួន) ពីបទផ្តើមគំនិតក្នុងអំពើលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ និងជនសង្ស័យឈ្មោះ អឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ(ឃាត់ខ្លួន)និងបក្ខពួក ពីបទការលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ១៩ និង២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៧៥ នៃច្បាប់ស្តីពីគយ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣៤៧ អយ.គ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បញ្ចូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Khcct banner

អត្ថបទទាក់ទង