ភ្នំពេញ៖ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននាំយកអំណោយសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧១ឆ្នាំ កាកបាទក្រហមកម្ពុជា។
ពិធីប្រគល់ ទទួល បានរៀបចំឡងដោយមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។អំណោយសប្បុរសធម៌ ទាំងអស់នោះ មាន៖ អង្ករ ២តោន, មី ១០០កេស, ទឹកសុទ្ធ ៥០០កេស/យួរ, មុង ចំនួន៣០, ភួយ ចំនួន៣០ និងឃីតសម្លៀកបំពាក់ ចំនួន៥០ឃីត។