សៀមរាប៖ អតីតតំណាងរាស្រ្តបក្សសង្រ្គោះជាតិ និងបច្ចុប្បន្ន ជាអនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ឯកឧត្តម កង គឹមហាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកព្រលឹមម៉ោង ប្រហែលម៉ោង ៦. ១៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅស្រុកក្រឡាញ ខេត្តសៀមរាប។
ហេតុការណ៍នេះបង្ករឡើងដោយរថយន្តធន់ធំ បើកប្រជែងគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្ន ហើយបានប៉ះជាមួយម៉ូតូ រួចក៏បានជ្រុលមកបុកជាមួយឡានរបស់ ឯកឧត្តម កង គឹមហាក់ យ៉ាងពេញទំហឹងតែម្ដង។
ក្រោយពីកើតហេតុ ម្ចាស់រថយន្តធំ បានរត់គេចខ្លួនបាត់ ពេលនេះរថយន្តសង្គ្រោះកំពុងដឹកអ្នករងរបួសទៅមន្ទីរពេទ្យ។បើតាមប្រភពឯកឧត្តម កង គឹមហាក់ បានរងរបួលស្រាល ហើយក៏មានម្នាក់រងរបួសធ្ងន់ នៅក្នុងរថយន្តជាមួយគ្នា ក្នុងដំណើរចុះទៅបំពេញបេសកកម្មការងាររនៅស្រុកស្រីស្នំ ខេត្តសៀមរាប។