681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងរៀបចំដែនដី និងអាជ្ញាធរជាតិអប្សរា បានប្រជុំកំណត់លក្ខខណ្ឌប្រើប្រាស់ដីថ្មី ក្នុងតំបន់អង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី និងអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៤ ឧសភា បានជួបប្រជុំ ដើម្បីកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីថ្មី ទាំង១១៤ភូមិ នៅក្នុងតំបន់អង្គរ ដើម្បីថែរក្សា អភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពប្រជាជន ដែលរស់នៅក្នុងតំបន់អង្គរ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរជាតិអប្សរា បានជួបប្រជុំដើម្បីកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីថ្មី ទាំង១១៤ភូមិ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។ គោលការណ៍ថ្មីនេះ គឺដើម្បីថែរក្សា និងអភិរក្សមរតកដូនតាផង និងដើម្បីលើកស្ទួយជីវភាពប្រជាជនដែលរស់នៅក្នុងតំបន់អង្គរផងដែរ។ នេះគឺជាយុទ្ធនាការបន្តក្នុងការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ក្នុងតំបន់អង្គរ ដែលមានសង្គតិភាព មានការឯកភាពគ្នា និងសុខដុមរមនាក្នុងសង្គមជាតិ។

ការរៀបចំនិងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជាការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕


Khcct banner

អត្ថបទទាក់ទង