681 ezgif.com resize
Moneygramott moi1280x163px

រូបសំណាក«ព្រះវិស្ណុថ្លែងសជិះលើគ្រុឌ» បានផ្លាស់ប្តូរមកដាក់នៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ(មុខគ្រុឌ) ដោយជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី៤ ឧសភា បាននាំយករូបសំណាក«ព្រះវិស្ណុថ្លែងសជិះលើគ្រុឌ» មកដាក់នៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ(មុខគ្រុឌ) ដោយជោគជ័យ ដោយមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋមកអបអរសាទរ និងរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តសៀមរាប បានធ្វើការកែសម្រួលរូបសំណាកនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) ដោយបានរៀបចំក្រុងពលីបួងសួង សុំយាងព្រះបាទជ័យវរ្ម័នទី៧ ពីចំណុចរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) យាងព្រះអង្គទៅគង់នៅ វត្តរាជបូណ៌ ហើយបានរៀបចំយករូបសំណាកព្រះវិស្ណុថ្លែងសជិះលើគ្រុឌ (ដែលជារូបដើម) មកដាក់នៅទីតាំង ដើមចំណុចរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) ជំនួសវិញ។

ក្រោយបានយករូបសំណាក«ព្រះវិស្ណុថ្លែងសជិះលើគ្រុឌ» មកដាក់នៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ(មុខគ្រុឌ) រដ្ឋបាលខេត្តសៀមរាប និងប្រជាពលរដ្ឋបានរៀបចំពិធី បួងសួងសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង