681 ezgif.com resize
Moneygramott moi1280x163px

រូបសំណាក«ព្រះវិស្ណុថ្លែងសជិះលើគ្រុឌ» នឹងត្រូវយកមកដាក់នៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ(មុខគ្រុឌ) ដែលជាទីតាំងដើមវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២ ឧសភា បានជូនដំណឹងថា នឹងរៀបចំយករូបសំណាកព្រះវិស្ណុថ្លែងសជិះលើគ្រុឌ (ដែលជារូបដើម) មកដាក់នៅទីតាំងដើម ចំណុចរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) ជំនួសវិញ និងរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។

បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលនឹងធ្វើការកែសម្រួលរូបសំណាកនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) ដោយបានរៀបចំក្រុងពលីបួងសួង សុំយាងព្រះបាទជ័យវរ្ម័នទី៧ ពីចំណុចរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) យាងព្រះអង្គទៅគង់នៅ វត្តរាជបូណ៌ ហើយនឹងរៀបចំយករូបសំណាកព្រះវិស្ណុថ្លែងសជិះលើគ្រុឌ (ដែលជារូបដើម) មកដាក់នៅទីតាំង ដើមចំណុចរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) ជំនួសវិញ។

ជាមួយនឹងការយករូបសំណាកព្រះវិស្ណុថ្លែងសជិះលើគ្រុឌមករៀបចំនូវរង្វង់មូលខាងលើ រដ្ឋបាលខេត្តសៀមរាបក៏នឹងរៀបចំពិធី បួងសួងសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង