681 ezgif.com resize
Moneygramott moi1280x163px

អាជ្ញាធរ ឃាត់រថយន្ត១គ្រឿង ដឹកជ្រូករស់១៧០ក្បាល ពីឡាវមកកម្ពុជាខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

ព្រះវិហារ៖ អាជ្ញាធរ នាថ្ងៃទី១ ឧសភា បានឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅស្រុករវៀង ខេត្តព្រះវិហារ។

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ សហការជាមួយមន្ទីរកសិកម្មខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខភ្នំពេញ 3H-៣៨៧៨ ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅស្រុករវៀង ខេត្តព្រះវិហារ។ ការឃាត់រថយន្តនេះ ធ្វើឡើងកំឡុងពេលចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវម្លូព្រៃ ខាងមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រង់ចំណុចសង្កាត់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្រោយពីមន្ត្រីជំនាញបានពិនិត្យជាក់ស្តែង បានរកឃើញថា ការដឹកជញ្ជូនជ្រូករស់ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ជាមួយគ្នានេះ មន្ត្រីជំនាញបាននាំយកវត្ថុតាងមករក្សាទុកនៅចត្តាឡីស័ករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕


Khcct banner

អត្ថបទទាក់ទង