681 ezgif.com resize
Moneygramott moi1280x163px

សមត្ថកិច្ចបញ្ជូនជនសង្ស័យ ២នាក់ ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចគាស់បន្ទប់លួចម៉ូតូ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្រាវជ្រាវបង្ក្រាបជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចគាស់បន្ទប់លួចម៉ូតូ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។ គួរឲ្យដឹងដែរថា កាលពីថ្ងៃទី២៨ ខែមេសា វេលាម៉ោង ១៧:៤០នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប មានករណី គាស់បន្ទប់លួចយកម៉ូតូ។

ក្រោយពីទទួលបានព័ត៍មាន និងពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប បានចុះពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវ បង្ក្រាបឃើញមុខសញ្ញាជិះម៉ូតូគេចខ្លួនទិសដៅទៅស្រុកចន្ទ្រា រហូតដល់វេលាម៉ោង ២២ និង ០៥ នាទីយប់ នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ដែលបានគាស់បន្ទប់លួចម៉ូតូខាងលើ ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ និងជួញដូរគ្រឿងញៀនផងដែរ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ បានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពគាស់បន្ទប់លួចម៉ូតូពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯវត្ថុតាង សមត្ថកិច្ចយើង កំពុងបន្តនីតិវិធីប្រគល់ជូនទៅម្ចាស់ដើមវិញ៕

Khcct banner

អត្ថបទទាក់ទង