681 ezgif.com resize
Moneygramott moi1280x163px

តំណាងយូណេស្កូ បញ្ជាក់ថានឹងខិតខំសហការ ជួសជុលនិងស្ដារនូវការខូចខាតប្រាសាទព្រះវិហារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Flavio Bonetti បានបញ្ជាក់ប្រាប់សម្តេច ហ៊ុន សែន ថា យូណេស្កូនឹងខិតខំសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការជួសជុលនិងស្ដារនូវការខូចខាតសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ជាពិសេសគឺប្រាសាទព្រះវិហារ ដែលរងការបាញ់បំផ្លាញពីយោធាថៃ។

ក្នុងឱកាសដែលសម្តេច ហ៊ុន សែន អនុញ្ញាតឱ្យលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម វិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាថ្ងៃទី៣០មេសានេះ។ សម្ដេចបានសម្ដែងនូវការពេញចិត្តចំពោះការពិភាក្សាការងារជាមួយលោក Flavio Bonetti ទាក់ទងទៅនឹងកត្តាសំខាន់ៗមួយចំនួនដែល UNESCO បានយកចិត្តទៅដាក់ក្នុងការជួយកន្លងមក។

នាឱកាសនោះផងដែរ សម្ដេច និងតំណាងអង្គការយូណេស្កូ សុទ្ធតែបានលើកឡើងអំពីសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដែលត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមកន្លងទៅ ជាពិសេសថ្មីៗនេះ តាមរយៈសង្គ្រាមកម្ពុជា និងថៃ ហើយសម្ដេចបានប្រាប់ទៅតំណាងយូណេស្កូ ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។

តំណាងអង្គការ UNESCO ក៏បានសម្ដែងការសោកស្ដាយនិងក្រៀមក្រំ នៅពេលដែលបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបំផ្លាញជាពិសេសគឺប្រាសាទព្រះវិហារតែម្ដង ដោយលោកបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជួសជុលនិងស្ដារនូវការខូចខាតនៅសម្បត្តិបេតិកភណ្ឌទាំងអស់នោះ៕


Khcct banner

អត្ថបទទាក់ទង