681 ezgif.com resize
Moneygramott moi1280x163px

កម្លាំងចម្រុះបង្ក្រាបបទល្មើស Online Scams ក្នុងស្រុកពញាក្រែក ឃាត់ខ្លួនជនសង្ស័យប្រមាណ ២១២នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ត្បូងឃ្មុំ ៖ កម្លាំងចម្រុះខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា បានចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារ ដែលមានការសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតាមផ្ទះល្វែង ផ្ទះវីឡា និងតាមអគារ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះខេត្តត្បូងឃ្មុំ បានរកឃើញទីតាំងមួយ ពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) និង២ទីតាំងទៀត មានជនបរទេសរស់នៅប្រមូលផ្ដុំ។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យប្រមាណ ២១២នាក់ ស្រី ៣៩នាក់ ក្នុងនោះមានជនជាតិចិន ១៩២នាក់ (ស្រី ២៤នាក់) ជនជាតិមីយ៉ាន់ម៉ា (ស្រី ០៣នាក់) ជនជាតិវៀតណាម ១០នាក់ (ស្រី ០៧នាក់) និងជនជាតិខ្មែរ ០៧នាក់ (ស្រី ០៥នាក់)។

សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធបទល្មើស អ្នកដែលមិនជាប់ពាក់ព័ន្ធ និងស្រាវជ្រាវរកទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams )បន្តទៀត ៕


Khcct banner

អត្ថបទទាក់ទង