ស្វាយរៀង៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានជួបប្រជុំសំណេះសំណាលជាមួយសមាជិកក្រុមការងារចំពោះកិច្ចក្នុងវិស័យក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង។
ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី លោក សុក រ៉ាដូ លោក ជេត ភិរម្យ និងលោក យន់ សុវណ្ណារិទ្ធិ ជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក-សមាជិកា ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង។
ទន្ទឹមនេះ សមាគមបណ្តាញកសិករតេជោបានប្រកាសតែងតាំង លោក សុក រ៉ាដូ ជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកប្រចាំខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀងផងដែរ៕