681 ezgif.com resize
Moneygramott moi1280x163px

Generation for America ផ្តល់ជំនួយដល់ក្រុមគ្រួសារភៀសសឹក ១៥០គ្រួសារ

សង្គម
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ នៅក្នុងខែមេសានេះ អង្គការ Generation for America(G4A) បាននាំយកអំណោយដែលមានដូចជាសម្ភារៈចាំបាច់ និងទឹកស្អាតទៅផ្តល់ឱ្យក្រុមគ្រួសារជនភៀសសឹកប្រមាណ ១៥០គ្រួសារនៅក្នុងខេត្តសៀមរាប និងបន្ទាយមានជ័យ រួមទាំងកងទ័ពជួរមុខនៅក្នុងខេត្តបន្ទាយមានជ័យ។ ការឧបត្ថម្ភនេះ បានមកពីការគាំទ្រពីសប្បុរសជននៅរដ្ឋម៉ាសាឈូសេតនៃសហរដ្ឋអាម៉េរិក។

អង្គការ Generation for America ជាអង្គការមួយដែលមានបេសកកម្មផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ខ្មែរនៅសហរដ្ឋអាម៉េរិកឱ្យភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រជាជននៅប្រទេសកំណើត ដើម្បីរក្សាអត្តសញ្ញាណ និងវប្បធម៌ រួមទាំងឱ្យពួកគេចូលរួមចំណែកផ្សេងៗក្នុងការជួយសហគមន៍ដែលមានដូចជាសកម្មភាពសប្បុរសធម៌ជាដើម។ ជាមួយគ្នានេះ អង្គការក៏មានកម្មវិធីពង្រឹងសមត្ថភាពស្រ្តីក្នុងវិស័យអាជីវកម្ម តាមរយៈការបង្កើតឱកាសសម្រាប់ស្រ្តីដើម្បីឱ្យពួកគេមានឯករាជ្យភាពសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំនៅក្នុងសហគមន៍។

គួរបញ្ចាក់ផងដែរ បច្ចុប្បន្ននេះអង្គការ Generation for America កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាដើម្បីជួបជាមួយសហគមន៍ និងកំណត់ពីត្រូវការដែលជាតម្រូវការរបស់ពួកគេ។ អង្គការនេះ ក៏កំពុងសហការជាមួយShare the Health Cambodia និង Children’s Charity Cambodia ដើម្បីពង្រីកឥទ្ធពល និងជួយគាំទ្រដល់សហគមន៍ដែលត្រូវការជំនួយ។ ព័ត៌មានបន្ថែមអាចចូលទៅកាន់ទំព័រ Facebook: Green 4 America ៕


Khcct banner

អត្ថបទទាក់ទង