681 ezgif.com resize
Moneygramott moi1280x163px

ក្រុមនិស្សិតខ្មែរនៅហុងគ្រី ធ្វើ«ម្ហូបអាហារតំណាងជាតិ»ខ្មែរ៣មុខ ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសហុងគ្រី បាននាំយកម្ហូបអាហារតំណាងជាតិខ្មែរ រួមមាន៖ អាម៉ុកសាច់មាន់ សាច់គោអាំង នំបុ័ងប័រ និង ទឹកក្រឡុកផ្លែឈើគ្រប់មុខ ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវបរទេស ក្នុងព្រឹត្តិការណ៍ “Food Day” ដែលមានប្រទេសចូលរួមចំនួន ៣៦ ប្រទេស។

ក្រុមនិស្សិតខ្មែរបានសម្រេចចិត្តជ្រើសរើសយកមុខម្ហូបចំនួន ៣ មុខរួមមាន អាម៉ុកសាច់មាន់ សាច់គោអាំង នំបុ័ងប័រ និង ទឹកក្រឡុកផ្លែឈើគ្រប់មុខ ដែលសុទ្ធសឹងតែជាមុខម្ហូបពេញនិយមខ្លាំងសម្រាប់ប្រជាជនខ្មែរគ្រប់វ័យ ហើយសាកសមជាមួយនឹងបរិយាកាសនៃរដូវផ្ការីកនាឯប្រទេសហុងគ្រីដែលមនុស្សម្នានាំគ្នាចេញក្រៅ មើលផ្ការីក ក្រោមកម្តៅពន្លឺព្រះអាទិត្យក្នុងលក្ខខណ្ឌដ៏អំណោយផល។

និស្សិតខ្មែរបានរៀបរាប់ថា មុខម្ហូបប្រទេសខ្មែរយើងទាំង ៣ មុខបានទាក់ចិត្តភ្ញៀវបរទេសឲ្យមកទិញពិសារម្ដង ហើយម្ដងទៀត ហើយថែមទាំងបានណែនាំមិត្តភក្ដិ បងប្អូន គ្រួសាររបស់គាត់មកទិញពិសារផងដែរ។ គ្រឿងផ្សំគោលដែលជា”គ្រឿង” មាន គុលស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូចសើច ម្ទេសក្រៀម និងខ្ទឹមជាដើម ដែលជាគ្រឿងផ្សំមួយរបស់ខ្មែរមានតាំងពីបរមបុរាណមកត្រូវបានបង្ហាញឲ្យជនបរទសបានស្គាល់ និងពិសារ។ តាមរយៈនេះ និសិ្សតកម្ពុជាបានចូលរួមផ្សព្វផ្សាយ វប្បធម៌ អរិយធម៌របស់ខ្មែរតាមរយៈមុខម្ហូប ហើយជាពិសេសនោះគឺ ស្នាមញញឹមនិងភាពទទួលរាក់ទាក់របស់និស្សិតខ្មែរ។

គួរបញ្ជាក់ថា អាហារទាំង៣មុខនេះ ត្រូវបានរៀបចំដោយក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសហុងគ្រី ក្នុងព្រឹត្តិការណ៍ “Food Day” ដែលរៀបចំឡើងដោយ University of Debrecen នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦។ កម្មវិធីនេះ មានបណ្ដាប្រទេសចូលរួមចំនួន ៣៦ ប្រទេសរួមទាំងប្រទេសកម្ពុជា ដែលសរុបចំនួនមុខម្ហូបជាង ៣២៤០០ ចាន៕


Khcct banner

អត្ថបទទាក់ទង