Img 1426
Swift cc time

ចិនបង្ហាញការគាំទ្រ«យោធា»កម្ពុជាដើម្បីពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២”រវាង រដ្ឋមន្ត្រីការបរទេស និង ការពារជាតិ កម្ពុជា-ចិន

ភ្នំពេញ៖ កិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២”រវាង រដ្ឋមន្ត្រីការបរទេស និង ការពារជាតិ កម្ពុជា-ចិន បានចាប់ផ្តើមជាលើកដំបូងកាលពីល្ងាចថ្ងៃទី ២២ មេសា ឆ្នាំ២០២៦ ដោយភាគីកម្ពុជាដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ខណៈសមភាគីចិនដឹកនាំដោយលោក វ៉ាង យី និង លោក តុង ជុន។ក្នុងកិច្ចប្រជុំនោះ ចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។

យោងតាមប្រភពពីប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា បានថ្លែងចាត់ទុកថា វត្តមានរបស់ លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និង លោកតុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

បើតាមលោក ទៀ សីហា អះអាងថា កម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ។សម្រាប់លោក ទៀ សីហា ក្នុងកិច្ចប្រជុំនេះ ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និង ដែនអាកាស៕

Khcct banner

អត្ថបទទាក់ទង