681 ezgif.com resize
Moneygramott moi1280x163px

ជនបរទេសជាង៥០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀននិងOnlineScam នៅខុនដូរស្ថិតក្នុងរាជធានីភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ជនបរទេសសរុបចំនួន ៥៥នាក់ មាន ៧សញ្ជាតិផ្សេងគ្នា នៅថ្ងៃទី ២១ មេសានេះ ត្រូវបានកម្លាំងនៃគណៈអភិបាលរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន និង OnlineScam ដែលធ្វើសកម្មភាពនៅខុនដូរ ZHUOYUFENG អគារលេខ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្នុងនោះមាន ៤៤នាក់ ត្រូវបានរកឃើញថា គ្មានលិខិតឆ្លងដែន និងលើសទិដ្ឋាការ និងជនជាតិវៀតណាម ១១នាក់ (ស្រី្ត ៣នាក់)។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសម្ភារៈបច្ចេកទេសជាច្រើនដែលបម្រើឱ្យសកម្មភាពឆបោករួមមានៈ កុំព្យូទ័រយួរដៃ១៤ គ្រឿង, ទូរសព្ទដៃ៦គ្រឿង និងគ្រឿងញៀនចម្រុះមានទម្ងន់សរុបប្រហែល១០គីឡូក្រាម។តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្រុមនេះ ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានគោលដៅប្រទេសវៀតណាម ក្រោមរូបភាពអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់ក្នុង Website ទិញទំនិញ ដើម្បីក្លាយជាសមាជិក VIP ហើយសន្យាថា នឹងទទួលបានប្រាក់ចំណេញច្រើន។

បច្ចុប្បន្នទាំងមនុស្ស និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។


Khcct banner

អត្ថបទទាក់ទង