ភ្នំពេញ៖ តម្លៃលក់រាយ «ប្រេងឥន្ធនៈ» នៅតាមស្ថានីយប្រេងនានា ក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះតម្លៃឡើងវិញ ដោយប្រេងសាំង ៤ ៩៥០ រៀល/លីត្រ និង ប្រេងម៉ាស៊ូត ៥ ៧០០ រៀល/លីត្រ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងជាថ្មី។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
ការធ្លាក់ថ្លៃនេះ ក្រោយពីស្ថានភាពសង្គ្រាមរវាងអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានធូរស្រាល មិនរំខានដល់ការដឹកជញ្ជូនប្រេងចេញពីមជ្ឈិមបូព៌ាតាមច្រកសមុទ្រ Hormuz ដែលមានប្រមាណជាង២០%នៃពិភពលោក។ជាមួយគ្នានេះ ការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាលកម្ពុជាជួយដល់ប្រជាពលរដ្ឋ តាមរយៈបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ បញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និង ប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល។
បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក 0 ០ (សូន្យ) ដុល្លារ, ដុព្វ បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសស់រុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត៕