681 ezgif.com resize
Swift cc time

កម្ពុជាជំរុញឱ្យតំណាងអង្គទូត និងអង្គការអន្តរជាតិ ចូលរួមផ្សព្វផ្សាយពីច្បាប់ប្រឆាំង Online scam

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប.។

ភ្នំពេញ៖ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចូលជាធរមាន នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ច្បាប់ថ្មីនេះ សមត្ថកិច្ច និងអាជ្ញាធរកម្ពុជា បាននិងកំពុងជំរុញប្រតិបត្តិការបង្រ្កាប Online scam នៅទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យយុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ ទទួលបានជោគជ័យ។ក្នុងន័យនេះ កម្ពុជាជំរុញឱ្យតំណាងអង្គទូត និងអង្គការអន្តរជាតិ ចូលរួមផ្សព្វផ្សាយពីច្បាប់ប្រឆាំង Online scam។

 ភ្លាមៗក្រោយច្បាប់ប្រឆាំង Online scam ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រាជរដ្ឋាភិបាលកម្ពុជា បានកោះប្រជុំជាមួយឯកអគ្គរដ្ឋទូត តំណាងអង្គទូត សហភាពអឺរ៉ុប និងអង្គការអន្តរជាតិប្រចាំកម្ពុជា សរុបចំនួន ៥៥រូប ដើម្បីជំរុញផ្សព្វផ្សាយច្បាប់ថ្មីនេះ។កិច្ចប្រជុំនេះ ដឹកនាំដោយលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប.។

ក្នុងកិច្ចប្រជុំនោះ លោក ឆៃ ស៊ីណារិទ្ធ បានរំលេចផងដែរថា កិច្ចសហប្រតិបត្តិការរបស់បណ្តាអង្គទូត និងដៃគូសហប្រតិបត្តិការនាពេលកន្លងមក បានរួមចំណែកសំខាន់ដល់យុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបោសសម្អាតបទល្មើស Online scam ដែលទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនក្នុងរយៈពេល ៩ខែចុងក្រោយនេះ។លោកថា កម្ពុជាត្រៀមខ្លួនជានិច្ច ហើយតែងតែបានទទួលយកការសហការ និង សំណូពររបស់បណ្តាស្ថានទូតនានាជុំវិញករណី online scamនេះ ដើម្បីរួមគ្នាលុបបំបាត់ពើឆបោកតាមបចច្ចេកវិទ្យានេះឱ្យមានប្រសិទ្ធភាព ខណៈដែលបញ្ហានេះជាបញ្ហារួមរបស់សកលោក។ 

លោកបានវាយតម្លៃខ្ពស់ផងដែរចំពោះ ស្ថានទូតសហរដ្ឋអាមេរិក និង ស្ថានទូតចិន ដែលបានសហការយ៉ាងល្អតាមរយៈភ្នាក់ងារជំនាញដូចជា FBI, Homeland Security និង ក្រសួងសន្តិសុខសាធារណៈចិន រួមចំណែកដល់ការស៊ើបអង្កេត និងការធ្វើកោសលវិច័យ។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើដល់ ឯកអគ្គរដ្ឋទូត តំណាងអង្គទូត និងអង្គការអន្តរជាតិដែលមានវត្តមានក្នុងកិច្ចប្រជុំ ឱ្យចូលរួមជំរុញការផ្សព្វផ្សាយអំពីច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងការពារប្រជាពលរដ្ឋ កុំឱ្យធ្លាក់ក្នុងឧបាយកលនៃការឆបោកតាមប្រព័ន្ធអនឡាញ៕

‎‎

Khcct banner

អត្ថបទទាក់ទង