681 ezgif.com resize
Swift cc time

កម្ពុជារកចំណូលបានជាង ២០៧ លានដុល្លារ ពីការនាំចេញអង្ករជាង ៣៦១ ពាន់តោន ក្នុងរយៈពេល៣ខែឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល៣ខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ២០៧ លានដុល្លារ ពីការនាំចេញអង្ករចំនួនជាង ៣៦១ ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៦ គោលដៅ ដោយក្រុមហ៊ុននាំចេញចំនួន ៥៨ ក្រុមហ៊ុន។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងរយៈពេល៣ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករជាង ៣៦១ ពាន់តោនទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះ អង្ករកម្ពុជាជាង ១៤.៥ ម៉ឺនតោន ត្រូវបាននាំចេញទៅ៥ប្រទេសក្នុងតំបន់អាស៊ាន គិតជាទឹកប្រាក់មានចំនួនជាង ៥៦ លានដុល្លារ, ៩.៨ ម៉ឺនតោន ទៅកាន់៣១ប្រទេសនៅក្នុងទ្វីបអឺរ៉ុប គិតជាទឹកប្រាក់មានចំនួន ៦៨ លានដុល្លារ, ៨.៩ ម៉ឺនតោន ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត គិតជាទឹកប្រាក់មានចំនួនជាង ៥៦ លានដុល្លារ, និង ២.៨ ម៉ឺនតោន ទៅកាន់១៨ប្រទេសផ្សេងទៀត អាហ្វ្រិក មជ្ឈឹមបូព៌ា។ល។ គិតជាទឹកប្រាក់មានចំនួនជាង ២៦លានដុល្លារ។

ប្រភេទអង្ករនាំចេញមានដូចជា អង្ករក្រអូបគ្រប់ប្រភេទ ៦០.១២%, អង្ករសគ្រាប់វែង ១៦.១៦%, អង្ករចំហុយ ១.៥៤%, អង្ករសរីរាង្គ ១.៨៨%, អង្ករបាក់គ្រប់ប្រភេទ ២១.០៩%, និងអង្ករផ្សេងៗទៀត ០.២%។ ជាមួយគ្នានេះរបាយការណ៍ក៏បានបញ្ជាក់ថា ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ កម្ពុជាក៏បាននាំចេញស្រូវចំនួនជាង ២លានតោន ទៅកាន់ប្រទេសជិតខាង និងអាចរកចំណូលបានជាង ៤៣៣ លានដុល្លារ៕

Khcct banner

អត្ថបទទាក់ទង