Img 1426
Swift cc time

រដ្ឋាភិបាលសម្រេចទទួលបន្ទុកបង់ជំនួសចំពោះអាករលើតម្លៃបន្ថែម (VAT) នៃការផ្គត់ផ្គង់ផលិតផល ប្រេងម៉ាស៊ូត និង ឧស្ម័ន LPG

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី ៣ មេសា បានសម្រេចចាត់ជាបន្ទុករបស់រដ្ឋ ចំពោះអាករលើតម្លៃបន្ថែម (VAT) នៃការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និង ឧស្ម័ន LPG ។ការសម្រេចនេះ ធ្វើឡើងដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈការកើនឡើងថ្លៃនៃប្រេងម៉ាស៊ូត និង ឧស្ម័ន LPG នៅតែបន្ត។

យោងតាមសេចក្តីជូនដំណឹង រាជរដ្ឋាភិបាលកម្ពុជា បានបន្តចាក់វិធានការដើម្បីជួយដល់ប្រជាពលរដ្ឋដោយចាត់ជាបន្ទុករបស់រដ្ឋ ចំពោះអាករលើតម្លៃបន្ថែម (VAT) នៃការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និង ឧស្ម័ន LPG។ក្រសួងសេដ្ឋកិច្ចបានណែនាំដល់សហគ្រាសនាំចូល និង ចែកចាយបន្តដែលធ្វើការផ្គត់ផ្គង់ ក្នុងស្រុកត្រូវអនុវត្តតាមការណែនាំនានារបស់ក្រសួង និង ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ មេសា ២០២៦នេះ៕


Khcct banner

អត្ថបទទាក់ទង