681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងទេសចរណ៍ស្នើឱ្យរដ្ឋបាលរាធានី ខេត្ត បង្កើត«អត្តសញ្ញាណពិសេសផ្ទាល់ខ្លួន»ដើម្បីទាក់ទាញទេសចរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ ។រូបភាពក្រសួងទេសចរណ៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានស្នើឱ្យរដ្ឋបាលរាធានី ខេត្តនីមួយៗ បង្កើត អត្តសញ្ញាណពិសេសផ្ទាល់របស់រាជធានី ខេត្តនីមួយៗ (Branding) ឱ្យមានភាពទោល លេចធ្លោ និង ពិសេសរបស់ រាជធានីខេត្តនីមួយៗ ពីព្រោះគឺជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកាន់ខេត្តរបស់ខ្លួន ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ការស្នើសុំនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍”ដោយមានវត្តមាន ក្រសួងស្ថាប័នអន្តរវិស័យ តំណាងរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ វិស័យឯកជន ដៃគូអភិវឌ្ឍ ប្រតិបត្តិករ សេវាករទេសចរណ៍ ម្ចាស់អាជីវកម្មសមាគមទេសចរណ៍ សមាគមយុវជន សិស្ស និស្សិត អ្នកផលិតមាតិកា Influencers និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ សរុបប្រមាណជាង៥០០នាក់។

យោងតាមលោក ហួត ហាក់ បានគូសរំលេចបន្ថែមថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាបានទទួលទេសចរអន្តរជាតិសរុប ៥,៥៧លាននាក់ ជាមួយទេសចរជាតិប្រមាណ ២៥,១៦លាននាក់ កើនឡើង ១១,៧% និង ចំណូលទេសចរអន្តរជាតិ ៣,៨៧៨ លានដុល្លារអាម៉េរិក កើនឡើង ៦,៦%។

ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន លោករដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត ស្របតាមទិសស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលបានដាក់ចេញដោយសម្តេច ហ៊ុន សែន “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ដែលបានដាក់ចេញដោយសម្តេចនាយករដ្ឋមន្ត្រី និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ដែលបានដាក់ចេញដោយមហាគ្រួសារវិស័យទេសចរណ៍។

សម្រាប់លោករដ្ឋមន្រ្តី អំពាវនាវ ឱ្យរដ្ឋបាលរាជធានី ខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់លើការអត្ថាធិប្បាយនិទានរឿង (Story telling) នៃសក្តានុពលទេសចរណ៍នីមួយៗ (តំបន់សក្តានុពលទេសចរណ៍, ម្ហូបអាហារ, ជំនឿ, ទំនៀមទំលាប់,...) ឱ្យមានភាពទាក់ទាញអារម្មណ៍ និងរស់រវើក ធ្វើឱ្យភ្ញៀវទេសចរ ចង់មកទស្សនាកម្សាន្ត, ចង់ស្គាល់, ចង់ឃើញ, ចង់ភ្លក្ស, ចង់សាកល្បងបទពិសោធន, ចង់ស្នាក់នៅកាន់តែយូរ, និង ចង់មកទស្សនាម្តងទៀត»៕

Khcct banner

អត្ថបទទាក់ទង