681 ezgif.com resize
Swift cc time

កម្ពុជារៀបចំសម្ភោធរូបសំណាក«វីរកណ្តុរហិតមីនMagawa»ដើម្បីរម្លឹកពី​ភាព​ក្លាហានសង្រ្គោះ​ជីវិត​មនុស្ស​ពី​គ្រាប់​មីន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពិធីសម្ភោធរូបសំណាកវីរកណ្តុរហិតមីន Magawa នៃអង្គការដោះមីន APOPO។រូបភាព៖ អាជ្ញាធរមីន 

សៀមរាប៖អាជ្ញាធរមីនកម្ពុជា តំណាងអង្គភាពស៊ីម៉ាក់ និង អង្គការAPOPO នៅថ្ងៃទី ៣ មេសាកន្លងទៅ បានរៀបចំពិធីសម្ភោធរូបសំណាកវីរកណ្តុរហិតមីន Magawa នៃអង្គការដោះមីន APOPO ។ វីរ​កណ្តុរ​ Magawaនេះ​ បាន​ទទួល​មេដាយ​មាស​ PDSA​ (People’s Dispensary for Sick Animals) សម្រាប់​ភាព​ក្លាហាន​ក្នុង​ការ​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​ ពី​ចក្រភព​អង់គ្លេស​ ក្នុងខែ​កញ្ញា​ ​ឆ្នាំ​២០០០​ ដោយ​បាន​រកឃើញ​គ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួនជាង ១០០គ្រាប់​ លេី​ផ្ទៃដី​ចំនួន​ ១៤១.០០០​ ម៉ែត្រ​ក្រឡា​ ចាប់​ពី​ឆ្នាំ​២០១៦-២០២០​។

នៅប្រទេសកម្ពុជា កណ្តុរហិតមីន Magawa បានរួមចំណែកក្នុងការលុបបំបាត់ហានិភ័យ និង ស្តារឡើងវិញនូវទំនុកចិត្តជូនប្រជាជនកម្ពុជា។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួនជាង ១០០គ្រាប់ ត្រូវបានរកឃើញតាមរយៈការងាររបស់កណ្តុរ Magawa និង បានធ្វើឱ្យកុមារដើរលេងប្រកបដោយសុវត្ថិភាព កសិករធ្វើស្រែដោយសេរី ហើយសហគមន៍កសាងឡើងវិញដោយមិនស្ទាក់ស្ទើរ។ កណ្តុរ Magawa បន្សល់ទុកច្រើនជាងកំណត់ត្រានៃការរកឃើញ ព្រមទាំងបានបង្កើតនូវស្តង់ដារមួយ គឺស្តង់ដារនៃការអត់ធ្មត់ និងស្តង់ដារនៃការជឿទុកចិត្តលើការងារ។

លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កេរដំណែលរបស់កណ្តុរ Magawa បានឆ្លុះបញ្ចាំងពីការលះបង់របស់អង្គការ APOPO ដែលបាននាំមកនូវវិធីសាស្រ្តថ្មីៗទៅក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ហើយវាក៏ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នានៅទូទាំងប្រទេសកម្ពុជាពីគ្រប់ប្រតិបត្តិករដោះមីន ស្ថាប័នជាតិ ប្រទេសជាមិត្ត រហូតដល់ដៃគូអភិវឌ្ឍន៍ ដែលបានឈរនៅជាមួយកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ៕

Khcct banner

អត្ថបទទាក់ទង