681 ezgif.com resize
Swift cc time

ពិធីជួបជុំរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយអ្នកសារព័ត៌មាន ត្រូវបានប្រកាសផ្អាកនៅឆ្នាំនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ អ្នកសារព័ត៌មានកន្លងទៅ។

ភ្នំពេញ៖ ពិធីជួបជុំរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ អ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦ ត្រូវបានប្រកាសផ្អាក សម្រាប់ឆ្នាំ២០២៦នេះ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។តែយ៉ាងណា ក្រសួងព័ត៌មាននឹងរៀបចំពិធីគោរព វិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅស្តូបខាងមុខស្ថានទូតបារាំង។

យោងតាមសេចក្តីជូនដំណឹង បានគូសបញ្ជាក់ ពិធីជួបជុំរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយអ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦ នៅថ្ងៃទី ៣ ឧសភា នឹងត្រូវប្រកាសផ្អាក។ជាមួយគ្នានោះ ដើម្បីរំលឹកដល់គុណូបការៈ និង វីរភាពរបស់អ្នកសារព័ត៌មានដែលបាន បាត់បង់ជីវិតក្នុងការបំពេញវិជ្ជាជីវៈសារព័ត៌មានអំឡុងពេលសង្គ្រាម ក្រសួងព័ត៌មាននឹងរៀបចំពិធីគោរព វិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅស្តូបខាងមុខស្ថានទូតបារាំង។

សូមបញ្ជាក់ថា ជំនួប​រវាង​នាយករដ្ឋមន្ត្រី បង្កើតឡើងដំបូងតាំងពី សម្ដេច ហ៊ុន សែន នៅកាន់ជានាយករដ្ឋមន្ត្រី ត្រូ​វបានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧​។ ជំនួប​លើក​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែមករា​ឆ្នាំ​ ២០១៨ និង​ជំនួប​លើក​ទី​៣ ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩។ការជួបជុំនេះ គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន អាចលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រី ពិនិត្យ និងជួយដោះស្រាយ៕


Khcct banner

អត្ថបទទាក់ទង