Img 1426
Swift cc time

កម្ពុជា-អាម៉េរិក ចាប់ដៃរួមគ្នាធ្វើលំហាត់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០២៧

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army

ភ្នំពេញ៖ កម្ពុជា និងអាម៉េរិក នាថ្ងៃទី៣១ មីនា បានចុះហត្ថលេខាអំពីការរៀបចំផែនការបឋមលំហាត់សមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ដែលជាសមយុទ្ធរួមមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួមរវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-អាមេរិក។

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនិងក្រុមការងារ កងទ័ពជើងគោក បានទទួលជំនួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ទោ GILES J.S. CORNELIA មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក និងក្រុមការងារ កងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក។

ជំនួបនេះមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន ការរៀបចំយន្តការកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក (Army Staff Talks) និងដឹកនាំសកម្មភាពសហប្រតិបត្តិការប្រចាំឆ្នាំ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំផែនការបឋមលំហាត់សមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ដែលជាសមយុទ្ធរួមមានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួមរវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-អាមេរិក និងចុះហត្ថលេខាលើកំណត់ហេតុប្រជុំ នៅបញ្ជាការដ្ឋានការកងទ័ពជើងគោក៕


Khcct banner

អត្ថបទទាក់ទង