Cctime 6monthsfree desktop
Cc times  web banner kh (2)

កូនប្រុស៣រូបរបស់សម្តេច សុខ អាន ត្រូវបានដំឡើងដំណែងក្នុងពេលតែមួយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កូនប្រុស៣រូបរបស់សម្តេច សុខ អាន ត្រូវបានដំឡើងដំណែងក្នុងពេលតែមួយ 

ភ្នំពេញ៖កូនប្រុសទាំង០៣រូបនេះរបស់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យមួយដំឡើងតំណែងស្របគ្នាក្នុងពេលតែមួយ។

យោងតាមព្រះរាជក្រឹត្យយរបស់ព្រះមហាក្សត្រលោក សុខ សូកេន ដែលជាកូនប្រុសរបស់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានដំឡើងតំណែងជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោក សុខ សូកាន ត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក សុខ សង្វារ ដែលត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

តាមព្រះរាជក្រឹត្យ បញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គួររម្លឹកជូនថា សម្តេច សុខ អាន ជាបុគ្គលសំខាន់មួយរូបក្នុងគណបក្សកាន់អំណាច និងជួររដ្ឋាភិបាល ដែលមានតួនាទីនិងមុខតំណែងសំខាន់ៗជាច្រើនមុខ។សម្តេច សុខ អាន មានស្នាដៃសំខាន់ៗជាច្រើនបានបន្សល់ទុកមានជាអាទិ៍ ការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ការដោះស្រាយជម្លោះព្រំដែន ការទាមទាររូបបដិមាខ្មែរ ដែលបាត់បង់ពីបរទេសមកវិញ ការបង្កើតឲ្យមានសាលាក្តីខ្មែរក្រហម ការចុះសន្ធិសញ្ញាទីក្រុងប៉ារីសនាឆ្នាំ១៩៩១ ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង