Swift cc time

លោកជំទាវបាន ស្រីមុំក្លាយជាស្ត្រីទី២ បន្ទាប់ជាប់ជាអភិបាលខេត្តប៉ៃលិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ ត្រូវបានព្រះមហាក្សត្រ ដាក់ចេញព្រះរាជក្រឹត្យតែងតាំងលោកជំទាវ ក្លាយជាអភិបាលខេត្តប៉ៃលិន ជំនួសឯកឧត្តម ផាន់ ចាន់ធុល។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ត្រូវបានដាក់ចេញនៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០នេះ ដែលបានស្តីពីការតែងតាំងលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន ហើយក៏ក្លាយជាស្ត្រីទី២ ដែលបានក្លាយជាអភិបាលខេត្តនាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានឱ្យដឹងថា ឯកឧត្តម ផាន់ ចាន់ធុល ជាអតីតអភិបាលខេត្តប៉ៃលិន ត្រូវបានផ្ទេរតំណែងមកជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃវិញ។ ហើយ លោកជំទាវ បាន ស្រីមុំ គឺជាស្រ្តីទី២ បន្ទាប់ជាប់ជាអភិបាលខេត្តប៉ៃលិននាពេលបច្ចុប្បន្ន ខណៈពេលស្រ្តីទី១នៃអភិបាលខេត្តនាពេលបច្ចុប្បន្ននោះគឺ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង៕


Khcct banner

អត្ថបទទាក់ទង