ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ BA.3.2 ដែលហៅឈ្មោះថា "Cicada" គឺជាពូជពង្សកូនចៅរបស់ប្រភេទ Omicron ដែលធ្លាប់ឆ្លងកន្លងមក។ អង្គការសុខភាពពិភពលោកចាត់ទុក វ៉ារ្យ៉ង់បំប្លែងថ្មី ស្ថិតនៅក្រោមការតាមដាន (Variants of Monitoring) ខណៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងតាមដានយ៉ាងសកម្ម និងមិនទាន់មានការរកឃើញនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) បានឲ្យដឹងថា មេរោគនេះបានរកឃើញនៅសហរដ្ឋអាមេរិក ជប៉ុន កេនយ៉ា ហូឡង់ និងចក្រភពអង់គ្លេស និងមិនទាន់រកឃើញឆ្លងមកតំបន់យើងនៅឡើយទេ។ ផ្អែកលើទិន្នន័យសកលបច្ចុប្បន្ន មិនមានភស្តុតាងថាមានការរីករាលដាល និងភាពធ្ងន់ធ្ងរកើនឡើងទេ ។
គួរបញ្ជាក់ថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកំពុងតាមដានយ៉ាងសកម្ម និងមិនទាន់មានការរកឃើញនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥៕