681 ezgif.com resize
Swift cc time

មនុស្ស១២នាក់ត្រូវតុលាការកាត់ទោសឱ្យជាប់«ពន្ធនាគារអស់មួយជីវិត»ពាក់ព័ន្ធជួញដូរសារធាតុញៀនជាង៤តោននៅកោះកុង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ លេខ ៤០៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើស រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ជាលទ្ធផល តុលាការសាលាដំបូង បានសម្រេចកាត់ទោសឱ្យជាប់ «ពន្ធនាគារអស់មួយជីវិត»លើមនុស្សចំនួន១២នាក់។

យោងតាមអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង មនុស្សទាំង១២នាក់នោះមាន៖ ឈ្មោះ យន់ សារ៉េម ភេទប្រុស កើតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៨១ ជនជាតិខ្មែរ, យឿន សុខុន ភេទប្រុស កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៦៩ ជនជាតិខ្មែរ, សឿន រិទ្ធី ភេទប្រុស កើតថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ជនជាតិខ្មែរ, ជី មករា ភេទប្រុស កើតថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៨៦ ជនជាតិខ្មែរ, អៀង ប៉ុច ភេទប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៩ ជនជាតិខ្មែរ, យន់ សារ៉ាត់ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ, យន់ សារ៉េម ភេទប្រុស កើតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៨១ ជនជាតិខ្មែរ, យន សារួន ភេទប្រុស កើតថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៩៣ ជនជាតិខ្មែរ,ប៉ិ ពាវ ហៅ បាវ ភេទប្រុស កើតថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៩៦ ជនជាតិខ្មែរ,ស៊ូ ម៉េងទៀង ភេទប្រុស កើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៧ ជនជាតិខ្មែរ, ទុយ ម៉ារីណែត ភេទស្រី កើតថ្ងៃទី២០ ខែមិនា ឆ្នាំ២០០២ ជនជាតិខ្មែរ និង  បួន បឹង ឬ បួន បឹង (BOUN BOENG) ហៅ ផ លាង ហៅ យ៉ាវ ភេទប្រុស កើតថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៧៧ ជនជាតិខ្មែរ។

អ្នកទាំង១២នាក់នេះ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត និង ពិន័យជាប្រាក់ក្នុងម្នាក់ៗ ១០០.០០០.០០០ (មួយរយ) លានរៀល ពីបទ៖ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅក្នុងភូមិសាស្ត្រខេត្តកោះកុង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាបទល្មើសដែល មានចែងនិងបញ្ញត្តិឱ្យផ្តន្ទាទោសតាម ៤០ កថាខណ្ឌទី១ កថាខណ្ឌទី២ កថាខណ្ឌទី៣ និងកថាខណ្ឌទី៧ និងមាត្រា ៤៨ កថាខណ្ឌទី១, កថាខណ្ឌទី២, កថាខណ្ឌទី៣ និងកថាខណ្ឌទី៦ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង តុលាការបានរកឃើញវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសខាងលើរួមមាន៖ ថ្នាំញៀនសរុបទម្ងន់ ៤តោន ៤៨២គីឡូ និង ៦៦១ ក្រាម ក្នុងនោះ ប្រភេទ កេតាមីន (Ketamine) ចំនួន ៤១៥ដុំ ទម្ងន់ ៤១១គីឡូ និង៤៩៤ក្រាម និងប្រភេទមេតំហ្វេតាមីន (Methamfetamine) ចំនួន៤០៨១ដុំ ទម្ងន់ ៤តោន ៧១គីឡូ និង១១៧ក្រាម ត្រូវសម្រេចរឹបអូស និង បំផ្លាញចោល តាមមាត្រា ៩៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕


Khcct banner

អត្ថបទទាក់ទង