681 ezgif.com resize
Swift cc time

OCIC បន្តលើកកម្ពស់បទពិសោធន៍រស់នៅឱ្យកាន់តែអស្ចារ្យ ដោយអភិវឌ្ឍសួនកម្សាន្តថ្មីចំនួន ២ បន្ថែមទៀត ព្រមទាំងដាក់សម្ពោធវីឡាប្លុកថ្មី ក្នុងកម្មវិធី “Villa Showcase” របស់គម្រោង ជ្រោយចង្វារ ហ្គាដិន ដែលស្ថិតនៅក្នុងជ្រោយចង្វារបេយ៍

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ មានមោទនភាពបង្ហាញជូនកម្មវិធីដ៏ពិសេស “Villa Showcase” ដើម្បីប្រកាសបើកលក់ជាផ្លូវការ(Pre-sales) នៃប្លុកថ្មីប្រភេទវីឡាទោល Silver Prestige Villa របស់គម្រោងជ្រោយចង្វារ ហ្គាដិន ស្ថិតក្នុងជ្រោយចង្វារបេយ៍ ដែលជាតំបន់លំនៅឋានកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ពោរពេញដោយសក្ដានុពលក្នុងពេលបច្ចុប្បន្ន និងអនាគត។

Silver Prestige Villa គឺជាប្រភេទវីឡាទោលដែលទទួលបានការគាំទ្រ និងមានអត្រាលក់ខ្ពស់បំផុតមួយនៅក្នុងគម្រោងនេះ ដោយសារតែការរចនាបែបទំនើប ប្រណីត មានទីធ្លាធំទូលាយ និងផ្ដល់នូវភាពផាសុកភាពគ្រប់ជ្រុងជ្រោយសម្រាប់គ្រួសារសម័យថ្មី។ កម្មវិធីរយៈពេល ២ ថ្ងៃ នឹងបង្កើតឱកាសដ៏ល្អឥតខ្ចោះសម្រាប់អតិថិជន និងវិនិយោគិន ក្នុងការក្លាយជាម្ចាស់អចលនទ្រព្យដ៏ប្រណីត ជាមួយតម្លៃដ៏ពិសេស។

ក្នុងអំឡុងពេលកម្មវិធី អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើន រួមមាន៖

• ការបញ្ចុះតម្លៃពិសេស រហូតដល់ $7x,xxx

• លក្ខខណ្ឌបង់ប្រាក់បត់បែនមានភាពងាយស្រួល ការប្រាក់ 0% រហូតដល់ 24 ខែ

• ប័ណ្ណបញ្ចុះតម្លៃបន្ថែម តម្លៃរហូតដល់ $8,000

• កក់ភ្លាម ចាប់ Blind Box ភ្លាមៗ៖ មានឱកាសឈ្នះរង្វាន់ធំៗ ដូចជា IPhone 17 Pro, គ្រឿងអលង្ការ Pandora, នាឡិកា Bering និងរង្វាន់ពិសេសជាច្រើនទៀត

ជាពិសេស អតិថិជន 10 នាក់ដំបូងដែលធ្វើការកក់ក្នុងអំឡុងពេលកម្មវិធី នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ដូចជា កញ្ចប់ដេគ័រផ្នែកខាងក្នុងផ្ទះ តម្លៃរហូតដល់ $50,000 ឬសេវាកាត់ប្លង់រឹងដោយឥតគិតថ្លៃ។ លើសពីនេះ ភ្ញៀវទាំងអស់ដែលចូលរួម ក៏នឹងទទួលបានអនុស្សាវរីយ៍ជាច្រើនផងដែរ។

ស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍជ្រោយចង្វារបេយ៍ ក្រុមហ៊ុន OCIC ក៏បានបង្ហាញសួនច្បារថ្មីធំៗចំនួន ២ ដើម្បីលើកកម្ពស់គុណភាពជីវិតក្នុងការរស់នៅរបស់អតិថិជន និងបរិយាកាសសហគមន៍បៃតង រួមមាន៖

• Coconut Park ដែលស្ថិតនៅជិតអគារពន្ធដារថ្មី GDT Tower

• Jomnum Park ដែលស្ថិតនៅជាប់រង្វង់មូលសុវណ្ណមច្ឆា

សួនច្បារទាំងពីរនេះត្រូវបានរចនាឡើងយ៉ាងប្រណីត ដើម្បីផ្ដល់នូវបរិយាកាសស្រស់ស្រាយ សហគមន៍មានភាពសម្បូរបែប សម្រាប់ការសម្រាកលំហែកាយ ការកម្សាន្តលក្ខណៈឯកជន ឬគ្រួសារ នៅក្នុងជ្រោយចង្វារបេយ៍។

ដោយមានទីតាំងយុទ្ធសាស្ត្រនៅក្នុងជ្រោយចង្វារបេយ៍ គម្រោងជ្រោយចង្វារ ហ្គាដិន ទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធកំពុងអភិវឌ្ឍយ៉ាងលឿន រួមមានការតភ្ជាប់ទៅកាន់ស្ពានសំខាន់ៗ គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលធ្វើឲ្យតំបន់នេះក្លាយជាគោលដៅលំនៅឋាន និងវិនិយោគដ៏ល្អឥតខ្ចោះមួយនៅរាជធានីភ្នំពេញ។

កម្មវិធី “Villa Showcase” មិនត្រឹមតែជាឱកាសក្នុងការក្លាយជាម្ចាស់វីឡាប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន OCIC ក្នុងការបង្កើតសហគមន៍រស់នៅដែលមានតុល្យភាព និងគុណភាពខ្ពស់ ស្របតាមចក្ខុវិស័យអភិវឌ្ឍទីក្រុងសម័យទំនើប។

សូមអញ្ជើញមកទស្សនា និងចូលរួមកម្មវិធី នៅការិយាល័យលក់ ជ្រោយចង្វារ ហ្គាដិន នៅថ្ងៃទី ២៨–២៩ ខែមីនា ឆ្នាំ ២០២៦ ដើម្បីទទួលបានបទពិសោធន៍រស់នៅកម្រិតថ្មីដ៏ល្អឥតខ្ចោះ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់សហការីផ្នែកលក់ តាមរយៈលេខ៖ 011 885 865 / 086 885 895 ទីតាំងកម្មវិធីស្ថិតនៅការិយាល័យលក់វីឡា ជ្រោយចង្វា ហ្គាដិន ឬចុចតាមរយៈ Link ខាងក្រោម៖

Location Map៖ https://maps.app.goo.gl/eNDjpbXz2XNcw47p9

Facebook: https://www.facebook.com/chroychangvargardens

Telegram: https://t.me/VillaChroyChangVarOCIC

Khcct banner

អត្ថបទទាក់ទង