Yearendyearend1140x150
Img 0571

អគ្គនាយកដ្ឋានគយ ប្រកាសឈប់ប្រើប្រាស់បង្កាន់ដៃពន្ធយានយន្តសរសេរដោយដៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចបញ្ឈប់រាល់ការប្រើប្រាស់បង្កាន់ដៃពន្ធយានយន្តដែលសរសេរដោយដៃ ក្នុងការចុះបញ្ជីរធ្វើផ្លាកលេខ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ការបញ្ឈប់ការចុះបញ្ជីរដោយដៃនេះ គឺយោងទៅលើសេចក្តីប្រកាសច្បាប់ស្តីពីគយឆ្នាំ២០០៧ នឹងលិខិតបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្រ្កាបអំពើគេចពន្ធ ឆ្នាំ២០១៥ និង ផ្អែកទៅលើស្មារតីនៃអង្គប្រជុំ របស់ក្រុមការងារអន្តរក្រសួង ថ្ងៃ៥ កុម្ភៈ ឆ្នាំ២០២០ ក្នុងសាលប្រជុំទីស្តីការក្រសួងសាធារពណៈការ និងដឹកជញ្ជូនកន្លងទៅ។

យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានគយ បានជូនដំណឹងដល់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកជ្រាបថា រាល់បង្កាន់ដៃពន្ធយានយន្តសរសេរដោយដៃទាំងអស់ តាមបណ្តាការិយាល័យ និងរដ្ឋាករខ្លះ ដែលមិនទាន់មានបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយកន្លងមក និងមិនទាន់បានចុះបញ្ជីរផ្លាកលេខ អីឡូវនេះអគ្គនាយកដ្ឋានគយ បានជំនួសមកវិញនៅប្រព័ន្ធស្វ័យប្រវត្តិកម្មគយ អគរ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករក្រុងភ្នំពេញ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អគ្គនាយកដ្ឋានគយ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង