681 ezgif.com resize
Swift cc time

មន្ទីរធនធានទឹកខេត្តកំពង់ធំ ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះរលកកម្ដៅខ្ពស់ ចន្លោះពី ៣៧°C ដល់៤១°C

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ធំ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែមីនា បានជូនដំណឹងដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ដោយសាររលកកម្ដៅកើនឡើងខ្ពស់ ចន្លោះពី ៣៧°C ដល់ ៤១°C ដែលខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ស្ថានភាពនេះ នឹងអាចកើតឡើង ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។

បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ និងមានស្ថានភាពរលកកម្ដៅប៉ះពាល់ ដល់ខេត្តកំពង់ធំ។ ក្នុងអំឡុងពេលនេះ សីតុណ្ហភាពអតិបរមា ត្រូវបានព្យាករណ៍ថានឹងឈានដល់ចន្លោះ ពី ៣៧°C ដល់ ៤១°C ដែលខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ស្ថានភាពរលកកម្ដៅនេះ កើតឡើងដោយសារ កម្រិតសម្ពាធខ្ពស់ថេរ និងលំហូរខ្យល់ខ្សោយ បណ្តាលឲ្យមានកម្ដៅខ្លាំងនៅបន្ត។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ណែនាំដល់សាធារណៈ មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន អំពីអាកាសធាតុប្រែប្រួល មានស្ថានភាព រលកកម្ដៅនេះ ដើម្បីជៀសវាងពីជម្ងឺសង្កាត់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុលើមនុស្ស សត្វ រុក្ខជាតិ និងពិសេសយកចិត្តទុកដាក់ថែទាំសុខភាពលើមនុស្សចាស់ ស្ត្រី និងកុមារ៕


Khcct banner

អត្ថបទទាក់ទង