ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី២៤ មីនា បានប្រកាសថា នឹងបញ្ចៀសចរាចរចំពោះយានយន្តធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ទីរួមខេត្តក្រចេះ ចាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ និងសូមបង្វែរការធ្វើចរាចរណ៍ទៅតាមកំណាត់ផ្លូវជាតិលេខ ៦០បេ (ខ្លាស្ទុះ-បុសលាវវិញ)។
ខេត្តក្រចេះ នឹងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅក្នុងទីរួមខេត្តក្រចេះ ក្រោមប្រធានបទ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ក្រោមអធិបតីភាពលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងន័យនេះ រដ្ឋបាលខេត្តក្រចេះនឹងបញ្ចៀសចរាចរចំពោះយានយន្តធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ទីរួមខេត្តក្រចេះ ចាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ និងសូមបង្វែរការធ្វើចរាចរណ៍ទៅតាមកំណាត់ផ្លូវជាតិលេខ ៦០បេ (ខ្លាស្ទុះ-បុសលាវវិញ) ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរក្នុងទីរួមខេត្ត។ រដ្ឋបាលខេត្តក្រចេះ បញ្ជាក់ថា ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ នឹងបើកឱ្យចរាចរជាធម្មតាវិញ៕