681 ezgif.com resize
Swift cc time

បុរសចិនតៃវ៉ាន់ម្នាក់ត្រូវបានបាញ់សម្លាប់នៅក្រុងព្រះសីហនុដោយសង្ស័យថាជាករណីពាលស៊ីពាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ បុរសចិនតៃវ៉ាន់ម្នាក់ កាលពីយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ ត្រូវបានឃាតករបាញ់ប្រហារស្លាប់ភ្លាមៗនៅហ្នឹងកន្លែង នៅលើផ្លូវស្ងាត់មួយ ក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ។បុរសជាជនរងគ្រោះម្នាក់នេះ មានឈ្មោះ Lin Bingwen ហើយធ្លាប់ត្រូវបានប៉ូលិសកោះតៃវ៉ាន់ចេញដីកាតាមចាប់ខ្លួនផងដែរ។

យោងតាមប្រភពព័ត៌មានដែល ស៊ីស៊ីថាមស៍ ទទួលបានហេតុការណ៍នៃការបាញ់ប្រហារនេះបានកើតឡើងនៅលើផ្លូវស្ងាត់មួយ ស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ ហើយជនរងគ្រោះត្រូវបានបាញ់សម្លាប់នៅកន្លែងកើតហេតុ។ជនរងគ្រោះម្នាក់នេះ ធ្លាប់ត្រូវបានអាជ្ញាធរតៃវ៉ាន់ចេញដីកាតាមចាប់ខ្លួន ពាក់ព័ន្ធសំណុំរឿងសម្អាតប្រាក់។

បើតាមព័ត៌មានបឋម ករណីឃាតកម្មនេះត្រូវបានសង្ស័យថា អាចជាករណីពាលស៊ីពាល ប៉ុន្តែអាជ្ញាធរខេត្តព្រះសីហនុពាក់ព័ន្ធកំពុងបន្តស៊ើបអង្កេតដើម្បីបញ្ជាក់លម្អិតបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង