ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីនៅថ្ងៃទី ២២ មីនានេះ បានឆ្លៀតពេលទៅសួរសុខទុក្ខនាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត។នាយក្រិន ដែលខ្លួនឈឺឪពុកមរណភាព និង មិនហ៊ានឲ្យនាយក្រិនដឹងគឹជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។នេះបើយោងតាមប្រសាសន៍សម្តេច ហ៊ុន សែន។
សម្តេច បានកោតសរសើរចំពោះសិល្បករ សិល្បការិនីដែលចូលរួមអាណិតនាយក្រិន ពិសេសស្រីនិចហៅប្រឹមប្រីយ និងប្អូនដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។សម្រាប់សម្តេច បានប្រគល់ការងារឲ្យប្រឹមប្រីយ(ស្រីនិច)ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់នៅបាត់ដំបងឲ្យបានចូលរៀនឡើងវិញ ក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ៕