681 ezgif.com resize
Swift cc time

បុរសអាយុ៤២ឆ្នាំម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់ធ្ងរ ដោយសារសំណល់គ្រាប់បែកចង្កោមថៃ នៅខេត្តបន្ទាយមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បន្ទាយមានជ័យ៖ បុរសអាយុ ៤២ឆ្នាំម្នាក់បានបាត់បង់ជីវិត និងរបួសធ្ងន់ធ្ងរបុរសអាយុ៤៧ឆ្នាំម្នាក់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយសារគ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់សៀមឈ្លានពាន ស្ថិតនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

បើតាមលោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានឱ្យដឹងថា គ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់សៀមឈ្លានពាន បានបណ្តាលឱ្យបាត់បង់ជីវិតបុរសអាយុ៤២ឆ្នាំម្នាក់ និងបង្ករបួសធ្ងន់ធ្ងរចំពោះបុរសអាយុ៤៧ឆ្នាំម្នាក់។ ផ្អែកលេីវត្ថុតាងជាអំែបងនៅនឹងកន្លែងហេតុ អគ្គនាយកសុីម៉ាក់ បញ្ជាក់ថា គ្រាប់បែកចង្កោមដែលបានផ្ទុះបង្កគ្រោះថ្នាក់នេះ ជាកូនគ្រាប់បែកចង្កោមប្រភេទM46 នៃគ្រាប់ផ្លោង១៥៥មម NR269។

សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់សៀមនេះ បន្តគំរាមកំហែងដល់សុខសន្តិភាព សុវត្ថិភាពផ្លូវកាយផ្លូវចិត្ត សេដ្ឋកិច្ចសង្គ្រាម និងការអភិវឌ្ឍរបស់កម្ពុជា ដូចនេះបងប្អូនប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយត្ន័ និងចៀសវាងដាច់ខាតប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនផ្ទុះ ឬវត្ថុសង្ស័យ ព្រមទាំងសូមទាក់ទងកម្លាំងអង្គភាពCMACនិងអាជ្ញាធរមូលដ្ឋានដេីម្បីទទួលបានការគាំទ្រ៕

Khcct banner

អត្ថបទទាក់ទង