ក្រចេះ៖ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តក្រចេះរៀបចំព្រឹត្តិការណ៍រត់កម្សាន្តមហាជនចម្ងាយ ៥គម ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ នាទីព្រឹក ដោយចាប់ផ្តើមចេញដំណើរពីខ្លោងទ្វារព្រឹត្តិការណ៍បុណ្យទន្លេ និងមកបញ្ចប់នៅ កន្លែងចេញដំណើរវិញ។
កម្មវិធីរត់កម្សាន្តមហាជនចម្ងាយ ៥គម អបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ក្រោមប្រធានបទ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល”នេះ អ្នកចុះឈ្មោះដំបូងចំនួន ១០០០នាក់ ទទួលបានអាវយឺតចំនួន១ ដោយឡែកចំពោះអ្នកចុះឈ្មោះ ចាប់ពីលេខរៀងទី១០០១ មិនទទួលបានអាវយឺតទេប៉ុន្តែអាចចូលរួមបាន (ចំពោះអ្នកចូលរួម ទទួលបានទឹក ភេសជ្ជៈ និងអាហារសម្រន់ជាផលិតផលអាហារប្រចាំខេត្តក្រចេះ)។
អ្នកចូលរួមរត់ដល់ទីដែលពាក់អាវយឺតព្រឹត្តិការណ៍រត់កម្សាន្តនឹងទទួលបានការបំពាក់ក្រមាអនុស្សាវរីយ៍ ដោយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក វ៉ា ថន អភិបាលនៃគណៈ អភិបាលខេត្តក្រចេះ។ ក្រុមការងារនឹងរៀបចំផ្តល់ជូនអាវយឺតព្រឹត្តិការណ៍រត់កម្សាន្តនៅរៀងរាល់ម៉ោងធ្វើការ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តក្រចេះ។ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ មីនា នៅសាលាខេត្តក្រចេះ។
គួរបញ្ជាក់ថា ការចុះឈ្មោះចូលរួមមិនមានបង់ថវិកាឡើយ។ សាធារណជនទាំងអស់ ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមអញ្ជើញ ចុះឈ្មោះឱ្យបានទាន់ពេលវេលាតាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦៕