681 ezgif.com resize
Swift cc time

ខេត្តកំពត កំពុងរៀបចំគម្រោងសាងសង់«រូបសំណាកបាតដៃ និងវិថីអាហារ» ដើម្បីទាក់ទាញទេសចរ បង្កើតមុខរបរ និងបង្កើនចំណូលដល់ពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពត៖ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ម៉ៅ ធនិន នៅថ្ងៃទី១៦មីនា បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពលើគម្រោងសាងសង់«រូបសំណាកបាតដៃ និងវិថីអាហារ» ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយទឹកដីខេត្តឱ្យកាន់តែមានសោភ័ណភាព និងភាពស្រស់បំព្រង ជាពិសេសដើម្បីទាក់ទាញទេសចរ បង្កើតមុខរបរ និងបង្កើនចំណូលដល់ពលរដ្ឋ។

គួរជម្រាបថា សមិទ្ធផលទាំងនេះមិនត្រឹមតែជាការបង្កើតតំបន់ទេសចរណ៍ថ្មីដ៏ទាក់ទាញ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋបានឈរថតរូបកម្សាន្តទស្សនាទេសភាពភ្នំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការជួយសេដ្ឋកិច្ចយ៉ាងសំខាន់មួយផ្នែក តាមរយៈការបង្កើតមុខរបរ និងបង្កើនចំណូលគ្រួសារឱ្យកាន់តែប្រសើរឡើង។ អ្វីដែលកាន់តែពិសេសនោះ គឺការរៀបចំវិថីអាហារនេះបានបង្កប់នូវការលើកតម្លៃវប្បធម៌ខ្មែរយ៉ាងរស់រវើក ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់ខេត្តកំពតទាំងមូល៕

Khcct banner

អត្ថបទទាក់ទង