681 ezgif.com resize
Swift cc time

ស្ត្រីជាថៅកែអង្ករ និងគូដណ្តឹង ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ដោយសង្ស័យថាជាស្នេហាត្រីកោណ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ត្បូងឃ្មុំ៖ ករណីឃាតកម្មបាញ់មួយបានកើតឡើង នៅព្រឹកថ្ងៃទី ១៦ មីនានេះ លើស្ត្រីជាថៅកែអង្ករ និងគូដណ្តឹង ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមទាំងជនដៃដល់(ជាឃាតករ)ដេកស្លាប់ក្នុងថ្លុកឈាមទាំង ៣នាក់។ហេតុការណ៍នេះ ដោយសង្ស័យថាផ្ដើមចេញពីស្នេហាត្រីកោណ បន្ទាប់ពីជនដៃដល់ខឹងស្រ្តីរងគ្រោះមិនព្រមស្រឡាញ់រូបគេ បែរជាទៅស្រឡាញ់អ្នកផ្សេង។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានអះអាងថា ខ្មាន់កាំភ្លើងឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (អ្នករកស៉ីអង្ករដូចគ្នា)។ ដោយឡែក ជនរងគ្រោះពីរនាក់ទៀតឈ្មោះ គីម លាងអេង ភេទស្រី អាយុ៤២ឆ្នាំ (មុខរបរថៅកែអង្ករ) មានទីលំនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់កន្លែងកើតហេតុ) និងបុរសម្នាក់ទៀត ឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំ មានទីលំនៅភ្នំពេញ(ស្លាប់កន្លែងកើតហេតុ)។

បើតាមសេចក្ដីរាយការណ៍ ហេតុការណ៍បាញ់ប្រហារនេះ ផ្ដើមចេញពីភ្លើងប្រចណ្ឌរបស់ខ្មាន់កាំភ្លើង ទៅលើស្ដ្រីរងគ្រោះ ជាមួយបុរសម្នាក់ទៀត (មន្រ្តីនគរបាលនៅក្រសួងមហាផ្ទៃ) ដែលគ្រោងភ្ជាប់ពាក្យជាមួយគ្នា នៅអំឡុងចុងខែមីនានេះ ខណៈដែលថៅកែអង្ករ និងខ្មាន់កាំភ្លើងធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីពេលកន្លងមក។ យ៉ាងណាក៏ដោយ សម្រាប់អំពើឃាតកម្មដ៏សាហាវមួយនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កំពុងសួរនាំបន្តទៀត រកឲ្យឃើញមូលហេតុពិតប្រាកដ៕

Khcct banner

អត្ថបទទាក់ទង