681 ezgif.com resize
Swift cc time

ក្មេងប្រុសស្រី ចំនួន២នាក់ បានបាត់បង់ជីវិត​ ដោយសារលេងគ្រាប់មិនទាន់ផ្ទុះ នៅខេត្តកំពង់ធំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ធំ៖យ៉ាងហោចណាស់មាន កុមារប្រុសស្រី ចំនួន ២នាក់ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បានបាត់បង់ជីវិត​ ពីការដុំលេងគ្រាប់មិនទាន់ផ្ទុះ។ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១៤ មីនា។នេះបើយោងតាមការចុះផ្សាយពីអាជ្ញាធរមីន។

យោងតាមអាជ្ញាធរមីន បានគូសបញ្ជាក់ថា ហេតុការណ៍ផ្ទុះគ្រាប់មួយបានកើតឡើង ដោយសារក្មេងប្រុសស្រី២នាក់ រើសគ្រាប់មិនទាន់ផ្ទុះយកមកដុំលេង នៅក្រោមស្ពានថ្មីឆ្លងស្ទឹងជីនិត ស្ថិតក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យស្លាប់ទាំង២នាក់។

ជនរងគ្រោះទី១៖ ឈ្មោះ សុទ្ធ សិលា ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជនរងគ្រោះទី២៖ ឈ្មោះ យ៉ាន រតនា ភេទប្រុស អាយុ ៨ឆ្នាំ មានទីលំនៅភូមិ សំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ពួកគេបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ កែច្នៃ​ គប់​ ដុំ​ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ​ ស្លាប់​ គ្រប់ពេល​ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច​៕

Khcct banner

អត្ថបទទាក់ទង