681 ezgif.com resize
Swift cc time

សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាត់វិធានការអ្នកបង្កើតបទចម្រៀងមួយដែលមានខ្លឹមសារ«អាសអាភាសមិនសមរម្យ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងពាក់ព័ន្ធ និង ស្ថាប័នមានសមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវដើម្បីចាត់វិធានការ ចំពោះអ្នកបង្កើតបទចម្រៀងដែលមានខ្លឹមសារ«អាសអាភាស មិនសមរម្យ» ហើយផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និង តិកតុក។ជាមួយគ្នានេះ ក្រសួងព័ត៌មាន សំណូមពរដល់បងប្អូនកុំចែករំលែកបន្ត និង ចូលរួមទប់ស្កាត់ការចែករំលែកខ្លឹមសារដែលប្រាស់ចាកក្រមសីលធម៌ និងមានលក្ខណៈចំអេះចំអាស់ អាសអាភាស។

យោងតាមលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ លោកសង្កេតឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក បងប្អូនមួយចំនួនបានស៊ែរ និងបានប្រើប្រាស់បទចម្រៀងដែលមានខ្លឹមសារ«អាសអាភាស មិនសមរម្យ»។ តាមការស្រាវជ្រាវបឋម បទចម្រៀងនេះត្រូវបានបង្កើតឡើងដោយបញ្ញាសប្បនិម្មិត AI ដែលសង្ស័យចេញពីគណនីឈ្មោះ BLUE PRINT។ 

បើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះ បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងពាក់ព័ន្ធនិងស្ថាប័នមានសមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវដើម្បីចាត់វិធានការបន្ត។ ដូច្នេះ ខ្ញុំសូមសំណូមពរដល់បងប្អូនកុំចែករំលែកបន្ត និងចូលរួមទប់ស្កាត់ការចែករំលែកខ្លឹមសារដែលប្រាស់ចាកក្រមសីលធម៌ និងមានលក្ខណៈចំអេះចំអាស់ អាសអាភាស។ សូមអរគុណចំពោះកិច្ចសហការ៕

Khcct banner

អត្ថបទទាក់ទង