681 ezgif.com resize
Swift cc time

បទ Believe «ជឿជាក់» ផ្តល់ការលើកទឹកចិត្ត និងអំពាវនាវឱ្យស្ត្រីគ្រប់រូបត្រូវមានជំនឿលើខ្លួនឯង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ បទ Believe «ជឿជាក់» ត្រូវបាននិពន្ធ និងច្រៀងដោយកញ្ញា យ៉ែម សុវណ្ណារី ដកស្រង់ចេញពីរឿងរ៉ាវរវាងក្មេងស្រីជំទង់ពីរនាក់ បានក្លាយជា បទចម្រៀងដ៏មានឥទ្ធិពលតំណាងឲ្យ ភាពអត់ធន់ មិត្តភាព និងជំនឿចិត្ត សម្រាប់អបអរទិវាសិទ្ធនារីអន្តរជាតិ។

បទចម្រៀងនេះ ត្រូវបាននិពន្ធឡើងដំបូងក្នុងឆ្នាំ ២០១៨ និងថតឡើងវិញនៅឆ្នាំ២០២៥ ដោយសិស្ស យ៉ែម សុវណ្ណារី នៃអង្គការមូលនិធិកុមាកម្ពុជា សម្រាប់មិត្តជិតស្និទ្ធរបស់នាងឈ្មោះ ធី ខាវ ខណ:ពេល ដែលនាង កំពុងតែមានភាពតានតឹង មិនមានជំនឿចិត្តលើខ្លួនឯង គួបផ្សំជាមួយនិងភាពមិនប្រាកដប្រជា អំពីអនាគតរបស់នាង។ ដោយចង់លើកទឹកចិត្តមិត្តភ័ក្តិរបស់នាង សុវណ្ណារី បានសម្រេចចិត្ត សរសេទំនុកច្រៀងដែលមានសារបែបសាមញ្ញតែមានឥទ្ធិពលមួយគឺ «ជឿជាក់លើខ្លួនឯង»។

សុវណ្ណារី ក្នុងវ័យ ២៥ ឆ្នាំ បានប្រាប់ឲ្យដឹងថា «ខ្ញុំបានសរសេរបទចម្រៀងនេះពីព្រោះខ្ញុំចង់ឱ្យ ខាវ មានទំនុកចិត្ត ព្រោះខ្ញុំដឹងថានាងមានសមត្ថភាព និងអាចធ្វើអ្វីៗបានប្រសិនបើនាងជឿជាក់លើខ្លួនឯង»។

ខាវ បាននិយាយថា «ខ្ញុំមានអារម្មណ៍រំជួលចិត្តនៅពេលដែល សុវណ្ណារី ច្រៀងបទនេះ។ វាឲ្យខ្ញុំនឹកត្រឡប់ ទៅរកខ្លួនឯងវិញកាលពីកុមារ។ វារំលឹកខ្ញុំពីអតីតកាល មិត្តភាពរបស់យើង [ជាមួយសុវណ្ណារី] ការចងចាំអំពី ការលើកទឹកចិត្ត និងរបៀបដែលវាបានជួយខ្ញុំឱ្យជឿជាក់លើខ្លួនឯង។ វាពិតជាពិសេសណាស់ដែល បានស្តាប់វាម្តងទៀតជាមួយ សុវណ្ណារី»។

គួរសម្លឹកថា ខាវ និង សុវណ្ណារី បានស្គាល់គ្នាកាលពេលដែលរស់នៅក្នុង ស៊ីស៊ីអេហ្វ ដែលជាអង្គការជួយដល់កុមារ ដែលងាយរងគ្រោះបំផុតនៅកម្ពុជាឲ្យទទួលបានការអប់រំ និងជួយខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ ឲ្យចេញពីភាពក្រីក្រ។ ខាវ មកពីគ្រួសារមួយដែលមានសមាជិកប្រាំបួននាក់ នាងបានចូលមកនៅ ស៊ីស៊ីអេហ្វ ដោយសារតែ គ្រួសារមានជីវភាពខ្វះខាត ព្រោះតែសមាជិកច្រើនហើយម្ដាយឪពុកនាងរកចំណូលបានតិច។ សុវណ្ណារី ធំធាត់នៅខេត្តកំពង់ចាម ហើយនាងមិនមានឱកាសចូលរៀននោះទេដោយសារតែក្រុមគ្រួសារ របស់នាងអាចមានលទ្ធភាពបញ្ជូនកូនម្នាក់ប៉ុណ្ណោះឲ្យចូលរៀន។ រៀងរាល់ព្រឹកនាងតែងតែមើលបងប្រុស ពីក្រោយខ្នងពេលចាកចេញពីផ្ទះទៅសាលារៀន។ រហូតដល់ សុវណ្ណារី មានអាយុ ៧ ឆ្នាំ នៅពេលដែល នាងបានចូល ស៊ីស៊ីអេហ្វ ទើបនាងមានឱកាសទទួលបានសិក្សារត្រឹមត្រូវ៕

លោកអ្នកអាចទស្សនាបាននៅទីនេះ៖ https://youtu.be/tpGptxar8dE?si=mVRWsIviKT1GcYzi


Khcct banner

អត្ថបទទាក់ទង