681 ezgif.com resize
Swift cc time

រយៈពេល១០ថ្ងៃ ដើមខែមីនា អាជ្ញាធរឃាត់«ជនងប់ល្បែង»ជិត៣០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៨នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ ក្នុងចំណោមជនងប់ល្បែងសរុប មាន១២នាក់ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែក១៦នាក់ទៀតបានទទួលការអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់។ ករណីល្បែងស៊ីសងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបបាននោះ មានក្នុងមូលដ្ឋានជាអាទិ៍ ខេត្តកណ្ដាល ក្រចេះ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង កំពត និងខេត្តបន្ទាយមានជ័យ។

គួររម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ ខណៈមួយចំនួនទៀតបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕

Khcct banner

អត្ថបទទាក់ទង